យើងកំពុងរស់នៅពិភពលោកនៃការអភិវឌ្ឈជឿនលឿននៃបច្ចេកវិទ្យា តើមានដែលឆ្ងល់ទេ តើនឹងមានអ្វីដែលថ្មីបន្តទៀតនាពេលអនាគតខាងមុខ? តោះយើងមកទស្សនាវីដេអូទាំងអស់គ្នា


បន្ទះសូឡានៅលើដំបូលសម្រាប់ផ្គត់ផ្គង់អគ្គិសនី

ពិភពលោកកំពុងដើរទៅមុខ អញ្ចឹងតម្រូវការនៃការប្រើប្រាស់អគ្គិសនី​នឹងជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ​សម្រាប់ពិភពលោក ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងរុករកនូវអ្វីមួយថ្មី ជាពិសេស ថាមពលដែលស្អាត តួយ៉ាងដូចជា ការប្រើបន្ទះសូឡាដើរដោយថាមពលព្រះអាទិត្យជាដើម គេចាប់ផ្តើមរកគ្រប់វិធី បញ្ចុះតម្លៃវា ធ្វើយ៉ាងម៉េចអោយប្រជាជនទាំងអស់លើលោកងាកមកចាប់អារម្មណ៌និងពេញនិយម​ក្នុងការប្រើប្រាស់វា។

បច្ចេកវិទ្យា 6G

ទោះជាប្រទេសយើងឥឡូវពុំទាន់បានភ្លក់រសជាតិល្បឿនលឿននៃបច្ចេកវិទ្យា 5G​ ផង តែពិភពលោកនៅតែដើរទៅមុខជាដរាប គេកំពុងធ្វើយ៉ាងណាអោយល្បឿននៃការទំនាក់ទំនងគ្នាកាន់តែរីកចម្រើន តាំងពីទូរស័ព្ទសខ្មៅ រហូតដល់ទូរស័ព្ទកូល័រ ហើយរីកចម្រើនដល់ទូរស័ព្ទដែលអាចប៉ះអេក្រង់បាន នៅជំនាន់ 4G យើងមាន iPhone, iPod, iPad, Android មានបណ្តាញសង្គមជាច្រើនដូចជា ហ្វេសប៊ុកជាដើម យើងនឹងចាំមើលថាតើនឹងមានអ្វីថ្មីនៅពេលយើងស្វាគមន៍បច្ចេកវិទ្យា 6G?

រ៉ូបូតដែលជាចូលក្នុងខ្លួនមនុស្សព្យាបាលជម្ងឺក្នុងខ្លួន

តើអ្នកជឿអត់ ប្រហែលថ្ងៃណាមួយនាពេលអនាគត យើងនឹងអាចលេបមនុស្សយន្តចូលក្នុងខ្លួន អោយវាជួយព្យាបាល និងសម្អាត​រាងកាយយើង ធ្វើអោយមនុស្សមានអាយុកាន់តែវែង?
វានឹងអាចសម្រេចបាន ផែនការនេះកំពុងស្ថិតនៅក្នុងខួរក្បាលអ្នកវិទ្យាសាស្ត្រហើយ គេកំពុងវិនិយោគដើម្បីសម្រេចវាអោយបាន។

ស្តេចកំុព្យូទ័រថ្មីនឹងត្រូវបានបង្កើតឡើង

ស្តេចកុំព្យូទ័រមានសមត្ថភាពខ្លាំងជាងមុននឹងត្រូវបានបង្កើតឡើង ដើម្បីគណនាអាកាសធាតុ AI ជាដើម។

Metaverse នឹងត្រូវបានបង្កើតឡើង

ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក គឺក្រុមហ៊ុនមេតាកំពុងដាក់ទុននៅក្នុងវិស័យមេតាវឺសនេះហើយ យើងនាថ្ងៃអនាគតនឹងអាចចូលទៅក្នុងពិភពលោកមួយថ្មី អាចមើលការប្រគុំតន្ត្រី មើលបាល់ទាត់ លេងហ្គេមក្នុងពិភពលោកសិប្បនិម្មិតមួយនោះ ប្រៀបដូចជីវិតរស់នៅប្រចាំថ្ងៃអញ្ចឹង។

ប្រាក់អេឡិចត្រូនិច

រដ្ឋាភិបាលនៃប្រទេសនិមួយៗនឹងបោះពុម្ពប្រាក់អេឡិចត្រូនិចរបស់ខ្លួន និងដាក់វាអោយស្របច្បាប់ ដោយគ្រាន់តែប្រើលុយរបស់យើង នៅលើអេក្រង់ សព្វថ្ងៃយើងឃើញមានប្រទេសចិនកំពុងអនុវត្តនូវមធ្យោបាយ នាអនាគតប្រទេសនិមួយៗនឹងធ្វើតាម ហើយយើងនឹងចូលទៅក្នុងយុគសម័យចាយប្រាក់និងផ្ទុកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដោយមិនចាំបាច់ប្រើលុយក្រដាស ឬកាក់ទៀតទេ។